សេចក្តីលម្អិត៖
ក្នុងត្រីមាសទី២ ឆ្នំា២០១៦ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៤៩.៦៦២.៤៧៤.០០០រៀល កើនជាងត្រីមាសទី២ ឆ្នំា២០១៥ ចំនួន ៨២០.៤០៨.០០០រៀល ស្មើនឹង ១,៦៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១២.៤៤៦.៨៨០.០០០រៀល កើនចំនួន ៥.៤០៧.៣៤២.០០០រៀល ស្មើនឹង ៧៦,៨១% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៥។ សម្រាប់រយៈពេល ០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១០២.១៦២.៤០០.០០០រៀល ថយចុះចំនួន ១៣.០៨០.២៣៦.០០០រៀល ស្មើនឹង ១១,៣៥% បើធៀបនឹងរយៈពេល ០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ២០.០២៧.៧៦៩.០០០រៀល ថយចុះចំនួន ៨.៧០០.០៧៧.០០០រៀល ស្មើនឹង ៣០,២៨% បើធៀបនឹងរយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.២៦៩.២៥៨.៣៨៥.០០០រៀល កើនចំនួន ២៣.៨២៦.២៥៧.០០០រៀល ស្មើនឹង ១,៩១% និងមូលធនសរុបមានចំនួន ៧៩០.៧២៦.៤៦៤.០០០រៀល កើនចំនួន ៦.៧៥៨.២៨២.០០០រៀល ស្មើនឹង ០,៨៦% ធៀបនឹង ឆ្នាំ២០១៥។
សូចនករសំខាន់ៗប្រចំាត្រីមាសទី២ ឆ្នាំ២០១៦ មានដូចខាងក្រោម៖
១- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៤៣ រៀល
២- ផលចំណេញក្នុងមួយឯកតាមូលធន ១,៥៩%
៣- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម ០,៩៩%
៤- អនុបាតចរន្ត ៤,១១ ដង
៥- អនុបាតចរន្តលឿន ៣,៣៦ ដង
ក្នុងត្រីមាសបន្ទាប់ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង១០.៩៨០លានរៀល ដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។