សេចក្តីលម្អិត៖
សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៦ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលចំនួន ១៤.៦០៥.៩១៣.០០០រៀល កើនឡើងចំនួន ៧០៩.២៥៥.០០០រៀល ស្មើនឹង៥,១០% ធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៥ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២.៩៨៤.៦៨១.០០០រៀល កើនឡើងចំនួន ៣៤៣.៥៧២.០០០រៀល ស្មើនឹង ១៣,០១% ធៀបនឹងត្រីមាសទី២ ឆ្នំា២០១៥។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៦៤៦.៤២០.៨៨៣.០០០រៀល ថយចុះចំនួន ១.៤៨៨.៥៦១.០០០រៀល ស្មើនឹង ០,២៣% និងមូលធនសរុបមានចំនួន ៥១១.២៣០.២៦១.០០០រៀល ថយចុះចំនួន ២.១៧៧.៨០៨.០០០រៀល ស្មើនឹង ០,៤២% ធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៥។
សូចនាករសំខាន់ៗប្រចំាត្រីមាសទី២ ឆ្នាំ២០១៦ មានដូចខាងក្រោម៖
១- អនុបាតចរន្ត: ៥,៥២ដង
២- អនុបាតចរន្តលឿន: ៥,៥២ដង
៣- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៤៤,៣០រៀល
៤- ផលចំណេញក្នុងមួយឯកតាមូលធន: ០,៥៨%
៥- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម: ០,៤៦%
៦- គំលាតចំណេញដុលៈ ៦៤,៩៥%
៧- គំលាតចំណេញភាពៈ ២០,៤៣%
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។