សេចក្តីលម្អិត៖
ក្នុងត្រីមាសទី២ ឆ្នាំ២០១៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១០២.៧៨២.០៧២.០០០រៀល កើនជាងត្រីមាសទី២ ឆ្នាំ២០១៥ ចំនួន ៤៣.៨៤៥.៥៥៨.០០០ រៀល ស្មើនឹង ៧៤,៣៩% និងចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទមានចំនួន ៨.៣១៧.៦០០.០០០រៀល ថយចុះចំនួន ៦.៧៤៦.០៦៣.០០០រៀល ស្មើនឹង ៤៤,៧៨% បើធៀបនឹង ត្រីមាសទី២ ឆ្នាំ២០១៥។ សម្រាប់រយៈពេល ០៦ខែគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុប ១៧១.៩១៦.៣៩២.០០០រៀល កើនចំនួន ៥២.៦៥៧.៥៤៣.០០០រៀល ស្មើនឹង ៤៤.១៥% បើធៀបនឹងរយៈពេល ០៦ខែគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ១៤.៩២០.៦៨៦.០០០រៀល ថយចុះចំនួន ២.៧១៨.៨៨០.០០០រៀល ស្មើនឹង ១៥.៤១% បើធៀបនឹងរយៈពេល ០៦ខែគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥។ នាថ្ងៃទី៣០ ខែ មិថុនា ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣១៨.៥៦៤.២០៧.០០០រៀល កើនចំនួន ១៣.៧១៣.២៥៥.០០០ រៀល ស្មើនឹង ៤,៥០% និងមូលធនសរុប មានចំនួន ២៧០.៨៩៩.៥០៤.០០០ រៀល កើនចំនួន ១៤.៨៦៤.៧៥៣.០០០ រៀល ស្មើនឹង ៥,៨១% ធៀបនឹង ឆ្នំា២០១៥។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៦
១-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២០៧,៩៤ រៀល
២-អនុបាតចំណេញធៀបនឹងមូលធន: ៣,០៧%
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ២,៦១%
៤-អនុបាតចរន្ត: ៥,៤៣ដង
៥-អនុបាតចរន្តលឿន: ៤,៤៤ដង
៦-អនុបាតជុំបង្វិលទ្រព្យសកម្ម: ០,៣២ដង
៧-អនុបាតបំណុលធៀបនឹងមូលធន: ១៧,៥៩%
៨-អនុបាតគំលាតចំណេញដុល: ៨,១៥%
៩-អនុបាតគំលាតចំណេញភាព: ៨,០៩%
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ ដូចមានភ្ជាប់ក្នុងឯកសារយោង។