សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៨៣.១០៧.១៧២.០០០រៀល កើនជាងត្រីមាសទី៣ ឆ្នាំ២០១៥ ចំនួន ៤៥.៦៣១.៥៩២.០០០ រៀល ស្មើនឹង ១២១,៧៦% និងចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទមានចំនួន ៤.២៣០.៨៧៨.០០០រៀល កើនឡើងចំនួន ២.៥៩៨.៧៧៣.០០០រៀល ស្មើនឹង ១៥៩,២៣% បើធៀបនឹង ត្រីមាសទី៣ ឆ្នាំ២០១៥។ សម្រាប់រយៈពេល ០៩ខែគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុប ២៥៤.៨៥៥.១៨៤.០០០រៀល កើនចំនួន ៩៨.៧៦០.៩៩៤.០០០រៀល ស្មើនឹង ៦៣.២៧% បើធៀបនឹងរយៈពេល ០៩ខែគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ១៩.១៣៦.៩៥០.០០០រៀល ថយចុះចំនួន ៤០.០៤៨.០០០រៀល ស្មើនឹង 0,២១% បើធៀបនឹងរយៈពេល ០៩ខែគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។ នាថ្ងៃទី៣០ ខែ កញ្ញា ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣១១.២៤៣.២៤៩.០០០រៀល កើនចំនួន ៦.៣៩២.២៩៧.០០០ រៀល ស្មើនឹង ២,១០% និងមូលធនសរុប មានចំនួន ២៧៤.៨៦៥.០៥៥.០០០ រៀល កើនចំនួន ១៨.៨៣០.៣០៤.០០០ រៀល ស្មើនឹង ៧,៣៥% ធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៦
១-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១០៥,៧៧ រៀល
២-អនុបាតចំណេញធៀបនឹងមូលធន ១,៥៤%
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៣៦%
៤-អនុបាតចរន្ត ៦,៨៩ដង
៥-អនុបាតចរន្តលឿន ៥,៧០ដង
៦-អនុបាតជុំបង្វិលទ្រព្យសកម្ម ០,២៧ដង
៧-អនុបាតបំណុលធៀបនឹងមូលធន ១៣,២៣%
៨-អនុបាតគំលាតចំណេញដុល ១៥,៧៧%
៩-អនុបាតគំលាតចំណេញភាព ៥,០៩%
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៦ ដូចមានភ្ជាប់ក្នុងឯកសារយោង។