សេចក្តីលម្អិត៖
សម្រាប់រយៈពេល៩ខែ ឆ្នំា២០១៦ កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) មានចំណូលចំនួន ៤៩.៨៣០.០៣៤.០០០រៀល កើនឡើងចំនួន ៣.៧២២.២១៩.០០០រៀល ស្មើនឹង ៨,០៧% ធៀបនឹងរយៈពេល៩ខែ ឆ្នាំ២០១៥ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៣.២៩០.៥៤៩.០០០រៀល កើនឡើងចំនួន ២.២៣០.០៦៥.០០០រៀល ស្មើនឹង ២០,១៦% ធៀបនឹងរយៈពេល៩ខែ ឆ្នំា២០១៥។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក. ស. ភ. មានចំនួន ៦៥៦.៣៨៥.៦៨៥.០០០រៀល កើនឡើងចំនួន ៨.៤៧៦.២៤១.០០០រៀល ស្មើនឹង ១,៣១% និងមូលធនសរុបមានចំនួន ៥២០.២១៤.១០៧.០០០រៀល កើនឡើងចំនួន ៦.៨០៦.០៣៨.០០០រៀល ស្មើនឹង ១,៣៣% ធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។
សូចនាករសំខាន់ៗ សម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៦ មានដូចខាងក្រោម៖
១- អនុបាតចរន្ត: ៥,៤៨ ដង
២- អនុបាតចរន្តលឿន: ៥,៤៨ ដង
៣- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៦៤២,៥៤រៀល
៤- ផលចំណេញក្នុងមួយឯកតាមូលធន: ២,៥៥%
៥- ផលចំណេញក្នុងមួយឯកតាទ្រព្យសកម្ម: ២,០២%
៦- គំលាតចំណេញដុលៈ ៦៧,២៨%
៧- គំលាតចំណេញភាពៈ ២៦,៦៧%
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។