សេចក្តីលម្អិត៖ ក្នុងត្រីមាសទី៤ ឆ្នំា២០១៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបចំនួន ១៦.២៣៥.៥៧៦ពាន់រៀល កើនជាងត្រីមាសទី៤ ឆ្នំា២០១៥ ចំនួន ៨៣៩.៨២៥ពាន់រៀល ស្មើនឹង ៥,៤៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.២៧៥.៦៤៣ពាន់រៀល កើនចំនួន ១.៤០១.៣៤៤ពាន់រៀល ស្មើនឹង ៧៤,៧៧% បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០១៥។
សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នំា២០១៦ របស់ ក.ស.ភ. មានចំណូលសរុបចំនួន ៦៦.០៦៥.៦១០ពាន់រៀល កើន ចំនួន៤.៦០៧.៤២៤ពាន់រៀល ស្មើនឹង ៧,៤៩% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នំា២០១៥ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ១៦.៥៦៦.១៩២ពាន់រៀល កើន ចំនួន ៣.៦៤២.២៩៩ពាន់រៀល ស្មើនឹង ២៨,១៨% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹម ទី៣១ ខែធ្នូ ឆ្នំា២០១៥។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៦៦២.១៧០.៩៦១ពាន់រៀល កើនចំនួន ១៤.២៦១.៥១៧ពាន់រៀល ស្មើនឹង ២,២០% និងមូលធនសរុប មានចំនួន៥២៣.២១៥.១៧៧ពាន់រៀល កើនចំនួន ៩.៨០៧.១០៨ពាន់រៀល ស្មើនឹង ១.៩១%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៦ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត ៣,៤៧ ដង ២-អនុបាតចរន្តលឿន ៣,៤៧ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៤៩ % ៤-អនុបាតចំណេញធៀបនឹងមូលធន ០,៦៣ % ៥-អនុបាតគំលាតចំណេញដុល ៦០,១៥ % ៦-អនុបាតគំលាតចំណេញភាព ២០,១៨ % ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៥៨,៣៦ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។