សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៤ ឆ្នំា២០១៦ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៨,៩៥១,១៦៧ ពាន់រៀល ថយជាងត្រីមាសទី៣ ចំនួន ២,៤០៦,៤១៩ ពាន់រៀល ស្មើនឹង ២១,១៩ % និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨៤២,៨៣៦ ពាន់រៀល ថយចុះ ចំនួន ៣,០៨៤,០៤២ ពាន់រៀលស្មើនឹង ៧៨,៥៣%បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៦។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នំា២០១៦ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៣៨,១៩០,៤៥២ ពាន់រៀល ថយចុះ ចំនួន ២៨,១៣៩,៩៤២ ពាន់រៀល ស្មើនឹង ៤២,៤២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នំា២០១៥ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ៥,៨៣៦,១៧៨ ពាន់រៀល ថយចុះ ចំនួន ១០,៨៥១,២៩០ ពាន់រៀលស្មើនឹង ៦៥,០២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៥។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ២២៦,៧០៩,៨៥០ ពាន់រៀល កើន ចំនួន ៣០,៤១៤,៣៩១ ពាន់រៀល ស្មើនឹង ១៥,៤៩% និងមូលធនសរុប មានចំនួន ១៤៦,៣០៩,៨៦៧ ពាន់រៀល កើនចំនួន ៣៥,៨០៣,៥៤៨ ពាន់រៀល ស្មើនឹង ៣២,៤០% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៦ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ៥,១០ ដង
២-អនុបាតចរន្តលឿន ២,១១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៣៧ %
៤-អនុបាតចំណេញធៀបនឹងមូលធន ០,៥៨ %
៥-អនុបាតគំលាតចំណេញដុល ៧០,១៧ %
៦-អនុបាតគំលាតចំណេញភាព ៩,៤២ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ០,០១ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។