សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៧៩.២៣៨.០៩៥.០០០រៀល កើនជាងត្រីមាសទី៤ ឆ្នាំ២០១៥ ចំនួន៤.៣៩៧.៥២៥.០០០ រៀល ស្មើនឹង ៥,៨៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២.២២៧.៣៩០.០០០រៀល កើនចំនួន ១៦.៩៦១.០៦៧.០០០រៀល ស្មើនឹង ១១៥,១២% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៥។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣៣១.៤០៧.៣០៥.០០០រៀល កើនចំនួន ១០១.៤៦៨.២៣៩.០០០រៀល ស្មើនឹង ៤៤.១៣% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ២១.១៦២.៦៥២.០០០រៀល កើនចំនួន ១៦.៨៤១.៦៥៧.០០០រៀល ស្មើនឹង ៣៨៩,៧៦% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៣៣.៣២៨.៣៨៩.០០០រៀល កើនចំនួន ២៨.៤៧៧.៤៣៧.០០០ រៀល ស្មើនឹង ៩,៣៤% និងមូលធនសរុប មានចំនួន ២៧៤.១៩៥.៥៨៣.០០០ រៀល កើនចំនួន ១៨.១៦០.៨៣២.០០០ រៀល ស្មើនឹង ៧,០៩% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៦
១-អនុបាតចរន្ត ៥,៤៨ដង
២-អនុបាតចរន្តលឿន ៤,៧៧ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៦៧%
៤-អនុបាតបំណុលធៀបនឹងមូលធន ០,៨១%
៥-អនុបាតគំលាតចំណេញដុល ១០,១១%
៦-អនុបាតគំលាតចំណេញភាព ២,៨១%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៥៥,៦៨ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។