សេចក្តីលម្អិត៖ ១-ការផ្លាស់ប្តូរបុគ្គលិកជាន់ខ្ពស់ៈ អគ្គនាយករងទទួលបន្ទុករដ្ឋបាល/ហិរញ្ញវត្ថុ ពី លោកជំទាវ គឹម សែនទៅ ឯកឧត្តម ណែម ធីម តាមរយៈសេចក្តីសម្រេចលេខ ០១៩៧ ក.ស.ភ. ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ មូលហេតុនៃការផ្លាស់ប្តូរ ដោយសារលោកជំទាវ គឹម សែន អតីតអគ្គនាយករងទទួលបន្ទុករដ្ឋបាល/ហិរញ្ញវត្ថុ បានចូលនិវត្តន៍ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ២-ការផ្លាស់ប្តូរបុគ្គលិកជាន់ខ្ពស់ៈ អគ្គនាយករងទទួលបន្ទុកអាជីវកម្ម/ប្រតិបត្តិការផែ ពី ឯកឧត្តម ណែម ធីម ទៅលោកស្រី ហ៊ឺ ផានិន តាមរយៈសេចក្តីសម្រេចលេខ ០១៩៨ ក.ស.ភ. ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ មូលហេតុនៃការផ្លាស់ប្តូរ ដោយសារឯកឧត្តម ណែម ធីម អតីតអគ្គនាយករងទទួលបន្ទុកបន្ទុកអាជីវកម្ម/ប្រតិបត្តិការផែ បានផ្ទេរភារកិច្ចទៅជាអគ្គនាយករងទទួលបន្ទុករដ្ឋបាល/ហិរញ្ញវត្ថុ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ ៣-ការផ្លាស់ប្តូរបុគ្គលិកជាន់ខ្ពស់ៈប្រធាននាយកដ្ឋានផែនការ/ទីផ្សារ ពីលោកស្រី ហ៊ឺ ផានិន ទៅលោក ហ៊ុន សុខាល័យ ជាប្រធានស្តីទីនាយកដ្ឋានផែនការ/ទិផ្សារ តាមរយៈសេចក្តីសម្រេចលេខ ០១៩៩ ក.ស.ភ. ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ មូលហេតុ លោកស្រី ហ៊ឺ ផានិន អតីតប្រធាននាយកដ្ឋានផែនការ/ទីផ្សារ បានតែងតាំងជាអគ្គនាយករងទទួល បន្ទុកអាជីវកម្ម/ប្រតិបត្តិការផែ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ សូមអានឯកសារយោងដូចដែលបានភ្ជាប់។