សេចក្តីលម្អិត៖
សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣៣១.៤០៧.៣០៥.០០០រៀល កើនជាងឆ្នាំ២០១៥ចំនួន ១០១.៤៦៨.២៣៩.០០០រៀល ស្មើនឹង ៤៤.១៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆទសរុបចំនួន ២១.១៦២.៦៥២.០០០រៀល កើនចំនួន ១៦.៨៤១.៦៥៧.០០០រៀល ស្មើនឹង ៣៨៩,៧៦% បើធៀបនឹងឆ្នាំ២០១៥។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៣៣.៣២៨.៣៨៩.០០០រៀល កើនចំនួន ២៨.៤៧៧.៤៣៧.០០០ រៀល ស្មើនឹង ៩,៣៤% និងមូលធនសរុប មានចំនួន ២៧៤.១៩៥.៥៨៣.០០០ រៀល កើនចំនួន ១៨.១៦០.៨៣២.០០០ រៀល ស្មើនឹង ៧,០៩% ។
សូចនករសំខាន់ៗប្រចាំឆ្នាំ២០១៦
១-អនុបាតចរន្ត: ៥,៤៨ដង
២-អនុបាតចរន្តលឿន: ៤,៧៧ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ៦,៣៥%
៤-អនុបាតចំណេញធៀបនឹងមូលធន: ៧,៧២%
៥-អនុបាតគំលាតចំណេញដុល: ១២,៥០%
៦-អនុបាតគំលាតចំណេញភាព: ៦,៣៩%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៥២៩,០៧ រៀល
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។