សេចក្តីលម្អិត៖
ក្នុងឆ្នំា២០១៦ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៣៨,១៩០,៤៥២ ពាន់រៀល ថយជាង ឆ្នំា២០១៥ ចំនួន ២៨,១៣៩,៩៤២ ពាន់ រៀល ស្មើនឹង ៤២,៤២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥,៨៣៦,១៧៨ ពាន់រៀល ថយចុះ ចំនួន ១០,៨៥១,២៩០ ពាន់រៀល ស្មើនឹង ៦៥,០២% បើធៀប នឹង ឆ្នំា២០១៥។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ២២៦,៧០៩,៨៥០ ពាន់រៀល កើន ចំនួន ៣០,៤១៤,៣៩១ ពាន់រៀល ស្មើនឹង ១៥,៤៩% និងមូលធនសរុប មានចំនួន ១៤៦,៣០៩,៨៦៧ ពាន់រៀល កើនចំនួន ៣៥,៨០៣,៥៤៨ ពាន់រៀល ស្មើនឹង ៣២,៤០% ។
សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០១៦ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៥.១០ ដង
២-អនុបាតចរន្តលឿន: ២.១១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ២.៥៧ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ៣.៩៩ %
៥-អនុបាតគំលាតចំណេញដុល: ៦៩.៥៧ %
៦-អនុបាតគំលាតចំណេញភាព: ១៥.២៨ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ០.១០១ រៀល
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។