សេចក្តីលម្អិត៖ សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបចំនួន ៦៦.០៦៥.៦១០ ពាន់រៀល កើនចំនួន ៤.៦០៧.៤២៤ ពាន់រៀល ស្មើនឹង៧,៤៩% ធៀបនឹងឆ្នាំ២០១៥ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៦.៥៦៦.១៩២ ពាន់រៀល កើនចំនួន ៣.៦៤២.២៩៩ ពាន់រៀល ស្មើនឹង ២៨,១៨% ធៀបនឹងឆ្នំា២០១៥។
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ក.ស.ភ. មានចំនួន ៦៥៩.៥៥៦.៩១៤ ពាន់រៀល កើនចំនួន ១៣.២៤៣.៣០៥ ពាន់ រៀល ស្មើនឹង ២,០៤% និងមូលធនសរុបចំនួន ៥២១.១៤៩.៦៨៤ ពាន់រៀល កើនចំនួន ៩.០០៦.១៦៩ ពាន់ រៀល ស្មើនឹង ១,៧៥% ធៀបនឹងឆ្នាំ២០១៥។
សូចនាករសំខាន់ៗប្រចំាឆ្នាំ២០១៦ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត: ៣,៤៧ ដង ២-អនុបាតចរន្តលឿន: ៣,៤៧ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ២,៥០% ៤-អនុបាតចំណេញធៀបនឹងមូលធន : ៣,១៧% ៥-អនុបាតគំលាតចំណេញដុល: ៦៥,៥២% ៦-អនុបាតគំលាតចំណេញភាព: ២៥,០៨% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៨០០,៩០រៀល ៨- ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៥៥,១៤រៀល សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។