សេចក្តីលម្អិត៖
ក្នុងឆ្នំា២០១៦ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ១៩៨.១៧៩.៨៧៤.០០០រៀល កើនជាងឆ្នំា២០១៥ ចំនួន ៦.៨៣១.៦២៨.០០០រៀល ស្មើនឹង ៣,៥៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤៩.២៧៣.១០៤.០០០រៀល ថយចុះចំនួន ៧.៦៧៦.០២៧.០០០រៀល ស្មើនឹង ១៣,៤៨% បើធៀប នឹងឆ្នំា២០១៥ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.២៩៧.៧២៩.៦០០.០០០រៀល កើនចំនួន ៥២.២៩៧.៤៧២.០០០រៀល ស្មើនឹង ៤,២០% និងមូលធនសរុបមានចំនួន ៨១៩.៩៧១.៧៩៦.០០០រៀល កើនចំនួន ៣៦.០០៣.៦១៤.០០០រៀល ស្មើនឹង ៤,៥៩%។
សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០១៦ មានដូចខាងក្រោម៖
១- អនុបាតចរន្ត: ៣,៩៥ ដង
២-អនុបាតចរន្តលឿន: ៣,២៤ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ៣,៨៧ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ៦,១៤ %
៥-អនុបាតគំលាតចំណេញភាព: ២៤,៨៦ %
៦-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៥៦៦,៥៣ រៀល
ក្នុងឆ្នាំ២០១៧ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ៤៨.៧៧៥.៤៩០.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។