សេចក្តីលម្អិត៖
ក្នុងត្រីមាសទី១ ឆ្នំា២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៥៦.២១៣.៥០៨.០០០រៀល កើនជាងត្រីមាសទី១ ឆ្នំា២០១៦ ចំនួន ៦.៩៧០.២២៤.០០០រៀល ស្មើនឹង ១៤,១៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១១.៣៣៥.៦៤៨.០០០រៀល កើនចំនួន ៣.៧៥៤.៧៥៩.០០០រៀល ស្មើនឹង ៤៩,៥៣% បើធៀប នឹងត្រីមាសទី១ ឆ្នំា២០១៦ ។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៣០៩.៧៩៩.៦១២.០០០រៀល កើន ចំនួន ១២.០៧០.០១២.០០០រៀល ស្មើនឹង ០,៩៣% និងមូលធនសរុបមានចំនួន ៨១៧.៣៩២.៦០៨.០០០រៀល ថយចុះចំនួន ២.៥៧៩.១៨៨.០០០រៀល ស្មើនឹង ០,៣១%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១- អនុបាតចរន្តៈ ៣,០១ ដង
២- អនុបាតចរន្តលឿនៈ ២,៤៥ ដង
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ 0,៨៧ %
៤- អនុបាតចំណេញធៀបនឹងមូលធនៈ ១,៣៨ %
៥- អនុបាតគំលាតចំណេញភាពៈ ២០,១៧ %
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិៈ ១៣០,៣៤ រៀល
សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ១៣.៥៧១.២៧០.៤០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។