សេចក្តីលម្អិត៖
ក្នុងត្រីមាសទី១ ឆ្នំា២០១៧ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបចំនួន ១៦.៥៣៥.៣២៦ពាន់រៀលកើនជាងត្រីមាសទី១ ឆ្នំា២០១៦ ចំនួន ៨៤២.៩៥៥ពាន់រៀល ស្មើនឹង ៥,៣៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន៣.៣៤៧.២៣២ពាន់រៀល ថយចុះចំនួន ៣០២.០៩២ពាន់រៀល ស្មើនឹង ៨,២៨% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០១៦។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៦៥១.៥០៩.១៧៣ពាន់រៀល ថយចុះចំនួន ៨.០៤៧.៧៤១ពាន់រៀល ស្មើនឹង១,២២% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងមូលធនសរុបមានចំនួន ៥១៨.០៨៩.២២៣ពាន់រៀល ថយចុះចំនួន ៣.០៦០.៤៦១ពាន់រៀល ស្មើនឹង០,៥៩% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១-អនុបាតចរន្តៈ ៥,១៦ ដង
២-អនុបាតចរន្តលឿនៈ ៥,១៦ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្មៈ ០,៥១ %
៤-អនុបាតចំណេញធៀបនឹងមូលធនៈ ០,៦៥ %
៥-អនុបាតគំលាតចំណេញដុលៈ ៦១,៨៤ %
៦-អនុបាតគំលាតចំណេញភាពៈ ២០,២៤ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិៈ ១៦១,៨២ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។