សេចក្តីលម្អិត៖
ក្នុងត្រីមាសទី១ ឆ្នំា២០១៧ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៥.៨៦១.៤៧០ ពាន់រៀល ថយជាងត្រីមាសទី១ ឆ្នំា២០១៦ ចំនួន ៦.៨៤៨.៥៣៨ ពាន់រៀល ស្មើនឹង ៥៣,៨៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១១៥.៨៧៣ ពាន់រៀល ថយចុះ ចំនួន ៣.១៩១.៤៦១ ពាន់រៀលស្មើនឹង ៩៦,៥%បើធៀប នឹងត្រីមាសទី១ ឆ្នំា២០១៦ ។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ២២៤.០៧៤.៤៩២ ពាន់រៀល ថយចុះ ចំនួន ២.៦៣៥.៣៥៨ ពាន់រៀល ស្មើនឹង ១,១៦% និងមូលធនសរុប មានចំនួន ១៤៦.៨៦៧.៩៨៩ ពាន់រៀល កើនចំនួន ៥៥៨.១២២ ពាន់រៀល ស្មើនឹង ០,៣៨% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៥,៤៥ ដង
២-អនុបាតចរន្តលឿន: ២,២២ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,០៥%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,០៨%
៥-អនុបាតគំលាតចំណេញដុល: ៧០,៧៨%
៦-អនុបាតគំលាតចំណេញភាព: ១,៩៨%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។