សេចក្តីលម្អិត៖
ក្នុងត្រីមាសទី១ ឆ្នាំ២០១៧ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៧០.១២៥.៦៨៤.០០០រៀល កើនជាងត្រីមាសទី១ ឆ្នាំ២០១៦ ចំនួន ២.៣១១.៧៥៥.០០០ រៀល ស្មើនឹង ៣,៤១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.២៤០.៤៨៥.០០០រៀល ថយចំនួន ៥.២៣៦.៤៨៩.០០០រៀល ស្មើនឹង ៨០,៨៥% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៦។ នាថ្ងៃទី៣១ ខែ មីនា ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣១០.៩៣៣.៦៥៤.០០០រៀល ថយចំនួន ២២.៣៩៤.៧៣៥.០០០ រៀល ស្មើនឹង ៦,៧២% និងមូលធនសរុប មានចំនួន ២៧៣.២៦២.៦០៨.០០០ រៀល ថយចំនួន ៩៣២.៩៧៥.០០០ រៀល ស្មើនឹង ០,៣៤% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧
១-អនុបាតចរន្ត: ៨,៨៤ដង
២-អនុបាតចរន្តលឿន: ៧,០៣ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៤០%
៤-អនុបាតបំណុលធៀបនឹងមូលធន: ០,៤៥%
៥-អនុបាតគំលាតចំណេញដុល: ១០,៨៧%
៦-អនុបាតគំលាតចំណេញភាព: ១,៧៧%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៣១,០១ រៀល
សូមអានរបាយការណ៏ប្រចាំត្រីមាសទី១ ឆ្នាំ ២០១៧ ដូចមានក្នុងឯកសារយោង។