សេចក្តីលម្អិត៖ នៅត្រីមាសទី២ ឆ្នំា២០១៧ ("រ.ទ.ស.ភ") មានបម្រែបម្រួលព័ត៌មានហិរញ្ញវត្ថុ ដូចខាងក្រោម៖ ១. មានចំណូលសរុបចំនួន ៦០.២៤២.៤៦០.០០០រៀល កើនជាងត្រីមាសទី២ ឆ្នំា២០១៦ ចំនួន ៨.១០៣.៦០៦.០០០រៀល ស្មើនឹង ១៥,៥៤% ២. មានចំណេញប្រតិបត្តិការចំនួន ២២.៦៨៨.៣១៦.០០០ រៀល កើនជាងត្រីមាសទី២ ឆ្នាំ២០១៦ ចំនួន ៤.២៤១.៤៣៦.០០០ រៀល ស្មើនឹង ២២,៩៩% ៣. មានចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.២៣៣.៥០៦.០០០រៀល ថយចំនួន ៩.២១៣.៣៧៤.០០០រៀល ស្មើនឹង ៧៤% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៦ សូមអានឯកសារយោងដូចដែលបានភ្ជាប់សម្រាប់ព័ត៌មានលម្អិត។