សេចក្តីលម្អិត៖
ក្នុងត្រីមាសទី២ ឆ្នាំ២០១៧ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១០១.៨៧៦.៩៤០.០០០រៀល ថយជាងត្រីមាសទី២ ឆ្នាំ២០១៦ ចំនួន ៩០៥.១៣២.០០០ រៀល ស្មើនឹង ០,៨៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.៨០៧.៧១៩.០០០រៀល ថយចំនួន ៤.៥០៩.៨៨១.០០០រៀល ស្មើនឹង ៥៤,២២% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៦។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៧៣.៣៥០.៨៥៧.០០០រៀល កើនចំនួន ១.៤៣៤.៤៦៥.០០០រៀល ស្មើនឹង ០.៨៣% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ៥.០៧២.០៤៨.០០០រៀល ថយចំនួន ៩.៨៤៨.៦៣៧.០០០រៀល ស្មើនឹង ៦៦,០១% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ នាថ្ងៃទី៣០ ខែ មិថុនា ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៤៤.៨១៣.៤១៧.០០០រៀល កើនចំនួន ១១.៤៨៥.០២៨.០០០ រៀល ស្មើនឹង ៣,៤៥% និងមូលធនសរុប មានចំនួន ២៨២.៣២៤.០៦០.០០០ រៀល កើនចំនួន ៨.១២៨.៤៧៧.០០០ រៀល ស្មើនឹង ២,៩៦% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៧
១-អនុបាតចរន្ត: ៥,២៧ដង
២-អនុបាតចរន្តលឿន: ៤,៥២ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,១០%
៤-អនុបាតបំណុលធៀបនឹងមូលធន: ២២,១៣%
៥-អនុបាតគំលាតចំណេញដុល: ១០,០៩%
៦-អនុបាតគំលាតចំណេញភាព: ៣,៧៤%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៩៥,១៩ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៧ ដូចមានភ្ជាប់ក្នុងឯកសារយោង។