សេចក្តីលម្អិត៖
ក្នុងត្រីមាសទី២ ឆ្នំា២០១៧ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៣.៦៨៧.០២៧ ពាន់រៀល ថយជាងត្រីមាសទី២ ឆ្នំា២០១៦ ចំនួន ១.៦៧៦.៧៨៥ ពាន់រៀល ស្មើនឹង ៣១,២៦% និង ខាត សុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២.៤៦២.៣៧៩ ពាន់រៀល កើនឡើង ចំនួន ២១១.៣៩៧ ពាន់រៀលស្មើនឹង ៩,៣៩%បើធៀប នឹងត្រីមាសទី២ ឆ្នំា២០១៦ ។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ២៣១.៦០៨.២៩៩ ពាន់រៀល កើនឡើង ចំនួន ៤.៨៩៨.៤៤៩ ពាន់រៀល ស្មើនឹង ២,១៦% និងមូលធនសរុប មានចំនួន ១៤៦.១៩៤.៥៧២ ពាន់រៀល ថយចុះចំនួន ចំនួន ១១៥.២៩៥ ពាន់រៀល ស្មើនឹង ០,០៨% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៧,៧៥ ដង
២-អនុបាតចរន្តលឿន: ៣,១៥ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (១,០៦%)
៤-អនុបាតចំណេញធៀបនឹងមូលធន: (១,៦៨%)
៥-អនុបាតគំលាតចំណេញដុល: ៥៦,៤២%
៦-អនុបាតគំលាតចំណេញភាព: (៦៦,៧៨%)
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: (០.០៤ ពាន់រៀល)
៨-ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (សម្រាប់ឆ្នាំ ២០១៦): ០.០២ ពាន់រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។