សេចក្តីលម្អិត៖
ក្នុងត្រីមាសទី២ ឆ្នំា២០១៧ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៥៤.៣៨០.១៤៦.០០០ រៀល កើនជាងត្រីមាសទី២ ឆ្នំា២០១៦ ចំនួន ២.៥៣៣.១២២.០០០រៀល ស្មើនឹង ៤,៨៨% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤៨៨.៦៧៩.០០០ រៀល កើនឡើង ចំនួន ៣០.៨៤៧.៨០៤.000រៀល ស្មើនឹង ១០១,៦១% បើធៀប នឹងត្រីមាសទី២ ឆ្នំា២០១៦។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នំា២០១៧ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន១០៤.១៦១.១៥៤.០០០ រៀល កើនឡើង ចំនួន២.០៩២.២៨៨.០០០ រៀល ស្មើនឹង ២,០៤% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នំា២០១៦ និងខាតសុទ្ធក្នុងការិយបរិច្ឆេទ ចំនួន ២.២៩១.៤៣៣.០០០ រៀល ថយចុះ ចំនួន ៣៣.៩៧៥.៧៦១.០០០ រៀល ស្មើនឹង ៩៣,៦៨% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៧ ។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា ២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.២១៣.៦៥២.៥០៤.០០០រៀល កើន ចំនួន ១៣០.៧២០.៨៥៧.០០០រៀល ស្មើនឹង ១២,០៧% និងមូលធនសរុប មានចំនួន ៦៣៥.៦៦០.៦៤៨.០០០រៀល កើនចំនួន ១០១.០៤៧.៦៣៧.០០០ រៀល ស្មើនឹង ១៨,៩០%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៤.៥៩ ដង
២-អនុបាតចរន្តលឿន: ៤.៤១ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០.០៤%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០.០៨ %
៥-អនុបាតគំលាតចំណេញដុល: ២៧.៨៤ %
៦-អនុបាតគំលាតចំណេញភាព: ០.៩០%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៥.៧០ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។