សេចក្តីលម្អិត៖
ក្នុងត្រីមាសទី២ ឆ្នំា២០១៧ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ១៦.៧៩០.៤៤៨ពាន់រៀល(៤.១៤៧.៩៥៩ ដុល្លារអាមេរិក) កើនជាងត្រីមាសទី២ ឆ្នំា២០១៦ ចំនួន ២.១៨៤.៥៣៥ពាន់រៀល (៥៤៧.១៩១ ដុល្លារអាមេរិក) ស្មើនឹង១៤,៩៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.៤៥៤.០១៨ពាន់រៀល(៨៥៣.៣៤៤ដុល្លារអាមេរិក) កើនឡើងចំនួន ៤៦៩.៣៣៧ពាន់រៀល (១១៧.៩៧២ ដុល្លារអាមេរិក) ស្មើនឹង ១៥,៧២% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៦។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៧ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ៣៣.៣២៥.៧៧៤ ពាន់រៀល (៨.២៦៥.៣២១ ដុល្លារអាមេរិក) កើនឡើងចំនួន ៣.០២៧.៤៩០ពាន់រៀល (៧៦៣.៨៨៩ ដល្លារអាមេរិក) ស្មើនឹង ៩,៩៩% ធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦.៨០១.២៥០ ពាន់រៀល (១.៦៨៦.៨១៨ដុល្លារអាមេរិក) កើនឡើងចំនួន ១៦៧.២៤៥ពាន់រៀល (៤៤.៣៣១ ដុល្លារអាមេរិក) ស្មើនឹង២,៥២% ធៀបនឹងរយៈពេល៦ខែគិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នំា២០១៦។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៦៧០.៩២៧.១២៩ពាន់រៀល (១៦៤.២០១.៤៥១ដុល្លារអាមេរិក) កើនឡើងចំនួន ១១.៣៧០.២១៥ពាន់រៀល (៨២៣.៤៦៩ ដុល្លារអាមេរិក) ស្មើនឹង១,៧២% និងមូលធនសរុបមានចំនួន ៥៣២.១៤២.២៦៩ពាន់រៀល(១៣០.២៣៥.៥០៤ ដុល្លារអាមេរិក) កើនឡើងចំនួន ១០.៩៩២.៥៨៥ពាន់រៀល(១.១៤២.១៩៦ ដុល្លារអាមេរិក) ស្មើនឹង ២,១១%។
សូចនករសំខាន់ៗសម្រាប់ ត្រីមាស ទី២ ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៤,៤៣ ដង
២-អនុបាតចរន្តលឿន: ៤,៤៣ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៥១ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,៦៥ %
៥-អនុបាតគំលាតចំណេញដុល: ៦១,៧១ %
៦-អនុបាតគំលាតចំណេញភាព: ២០,៥៧%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៦៦,៩៩ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។