សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៨១.១៥០.៤៨៦.០០០រៀល ថយជាងត្រីមាសទី៣ ឆ្នាំ២០១៦ ចំនួន ១.៩៥៦.៦៨៦.០០០ រៀល ស្មើនឹង ២,៣៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥.២២១.៥៧៩.០០០រៀល កើនឡើងចំនួន ៩៩០.៧០១.០០០រៀល ស្មើនឹង ២៣,៤២% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៦។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ២៥៣.២២៧.៣២៩.០០០រៀល ថយចំនួន ១.៦២៧.៨៥៥.០០០រៀល ស្មើនឹង ០.៦៤% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ១០.២៥៦.៣៤៥.០០០រៀល ថយចំនួន ៨.៨៨០.៦០៥.០០០រៀល ស្មើនឹង ៤៦,៤១% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។ នាថ្ងៃទី៣០ ខែ កញ្ញា ឆ្នំា២០១៧នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣២៣.៤៦៣.៧៦១.០០០រៀល ថយចំនួន ៩.៨៦៤.៦២៨.០០០ រៀល ស្មើនឹង ២,៩៦% និងមូលធនសរុប មានចំនួន ២៨១.៤១៨.៧៣៨.០០០ រៀល កើនចំនួន ៧.២២៣.១៥៥.០០០ រៀល ស្មើនឹង ២,៦៣% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៧
១-អនុបាតចរន្ត: ៧,៧៨ដង
២-អនុបាតចរន្តលឿន: ៦,០១ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៦១%
៤-អនុបាតបំណុលធៀបនឹងមូលធន: ១៤,៩៤%
៥-អនុបាតគំលាតចំណេញដុល: ១៤,៧៩%
៦-អនុបាតគំលាតចំណេញភាព: ៦,៤៣%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៣០,៥៤ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។