សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៣ ឆ្នំា២០១៧ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១៤.០១៦.៣៩៧ពាន់រៀល កើនជាងត្រីមាសទី៣ ឆ្នំា២០១៦ ចំនួន ២.៦៥៨.៨១១ ពាន់រៀល ស្មើនឹង ២៣,៤១% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥.០៤៣.៥០៩ ពាន់រៀល កើនឡើង ចំនួន ១.១១៦.៦៣១ ពាន់រៀលស្មើនឹង ២៨,៤៤%បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០១៦ ។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ២៣៣.១៩៨.៤៦២ ពាន់រៀល កើនឡើង ចំនួន ៦.៤៨៨.៦១២ ពាន់រៀល ស្មើនឹង ២,៨៦% និងមូលធនសរុប មានចំនួន ១៥០.០៥៧.៣៦១ ពាន់រៀល កើនឡើងចំនួន ចំនួន ៣.៧៤៧.៤៩៤ ពាន់រៀល ស្មើនឹង ២,៥៦% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១-អនុបាតចរន្ត:៧,៨៥ ដង
២-អនុបាតចរន្តលឿន: ៣,០៣ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ២,១៦%
៤-អនុបាតចំណេញធៀបនឹងមូលធន: ៣,៣៦%
៥-អនុបាតគំលាតចំណេញដុល: ៧៣,៦៤%
៦-អនុបាតគំលាតចំណេញភាព: ៣៥,៩៨%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ០.០៩ ពាន់រៀល
៨-ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ប្រសិនបើមាន)
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។