សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៣ ឆ្នំា២០១៧ កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ២៣.៧៤១.៣៧២ពាន់រៀល (៥.៨៣២.២៩៤ ដុល្លារអាមេរិក) កើនជាងត្រីមាសទី៣ ឆ្នំា២០១៦ ចំនួន ៤.២០៩.៦២២ពាន់រៀល(១.០៥១.២៤៣ ដុល្លារអាមេរិក) ស្មើនឹង ២១,៥៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៩.៦២៧.៨២១ពាន់រៀល (២.៣៧១.៧៤៧ដុល្លារអាមេរិក) កើនឡើងចំនួន ២.៩៧១.២៧៧ពាន់រៀល (៧៣៨.២៧៩ ដុល្លារអាមេរិក) ស្មើនឹង ៤៤,៦៤% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៦។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៧ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ៥៧.០៦៧.១៤៦ពាន់រៀល (១៤.០៩៧.៦១៥ ដុល្លារអាមេរិក) កើនឡើងចំនួន ៧.២៣៧.១១២ពាន់រៀល (១.៨១៥.១៣២ ដុល្លារអាមេរិក) ស្មើនឹង ១៤,៥២% ធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៦.៤២៩.០៧១ ពាន់រៀល (៤.០៥៨.៥៦៥ដុល្លារអាមេរិក) កើនឡើងចំនួន ៣.១៣៨.៥២២ពាន់រៀល (៧៨២.៦១០ ដុល្លារអាមេរិក) ស្មើនឹង២៣,៦១% ធៀបនឹងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៦។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក. ស. ភ. មានចំនួន ៦៧៤.៥៦៤.៦១៣ពាន់រៀល (១៦៦.៤៣៥.៨៧៨ដុល្លារអាមេរិក) កើនឡើងចំនួន ១៥.០០៧.៦៩៩ពាន់រៀល (៣.០៥៧.៨៩៦ ដុល្លារអាមេរិក) ស្មើនឹង២,២៨% និងមូលធនសរុបមានចំនួន ៥៣៧.៤៨៩.៩៤៨ពាន់រៀល(១៣២.៦១៥.៣៣៤ ដុល្លារអាមេរិក) កើនឡើងចំនួន ១៦.៣៤០.២៦៤ពាន់រៀល (៣.៥២២.០២៦ ដុល្លារអាមេរិក) ស្មើនឹង ៣,១៤%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៥,៥០ ដង
២-អនុបាតចរន្តលឿន: ៥,៥០ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៤៣ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ១,៧៩ %
៥-អនុបាតគំលាតចំណេញដុល: ៧១,០៦ %
៦-អនុបាតគំលាតចំណេញភាព: ៤០,៥៥%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៤៦៥,៤៦ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។