សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៤ ឆ្នាំ២០១៧ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៧១.៦៧៥.៥១៩.០០០រៀល ថយជាងត្រីមាសទី៤ ឆ្នាំ២០១៦ ចំនួន ៧.៥៦២.៥៧៦.០០០ រៀល ស្មើនឹង ៩,៥៤% និង(ខាត)ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន (៧.៥៩០.៧៦៩.០០០រៀល) ស្មើនឹង(៤៤០,៧៩%) បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៦។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣២៤.៤៦៥.៣៨៧.០០០រៀល ថយចំនួន ៦.៩៤១.៩១៨.០០០រៀល ស្មើនឹង ២.០៩% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ២.៦៤៧.៨៥៣.០០០រៀល ថយចំនួន ១៨.៥១៤.៨០៣.០០០រៀល ស្មើនឹង ៨៧,៤៩% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៣៣.៦១៨.៤៥៤.០០០រៀល កើនចំនួន ២៩០.០៦៥.០០០ រៀល ស្មើនឹង ០,០៩% និងមូលធនសរុប មានចំនួន ២៧៣.៣៤១.៨០១.០០០ រៀល ថយចំនួន ៨៥៣.៧៨២.០០០ រៀល ស្មើនឹង ០,៣១% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៧
១-អនុបាតចរន្ត: ៦,៨៤ដង
២-អនុបាតចរន្តលឿន: ៥,៤៤ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (២,២៨%)
៤-អនុបាតចំណេញធៀបនឹងមូលធន: (២,៧៨%)
៥-អនុបាតគំលាតចំណេញដុល: (២,៦៩%)
៦-អនុបាតគំលាតចំណេញភាព: (១០,៥៩%)
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: (១៨៩,៧៧ រៀល)
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។