សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៤ ឆ្នំា២០១៧ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១៣.៣៧៦.៤៣៤ពាន់រៀល កើនជាងត្រីមាសទី៤ ឆ្នំា២០១៦ ចំនួន ៤.៤២៥.២៦៧ ពាន់រៀល ស្មើនឹង ៤៩,៤៤% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.៧៧៩.៦៩៨ ពាន់រៀល កើនឡើង ចំនួន ២.៩៣៦.៨៦២ ពាន់រៀលស្មើនឹង ៣៤៨,៤៥%បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០១៦ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ២៣២.៥៦២.៥៨៨ ពាន់រៀល កើនឡើង ចំនួន ៥.៨៥២.៧៣៨ ពាន់រៀល ស្មើនឹង ២,៥៨% និងមូលធនសរុប មានចំនួន ១៥៣.២៤៤.៦៧៨ ពាន់រៀល កើនឡើងចំនួន ចំនួន ៦.៩៣៤.៨១១ ពាន់រៀល ស្មើនឹង ៤,៧៤% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ៨,៣៣ ដង
២-អនុបាតចរន្តលឿន ៣,៣៦ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៦៣%
៤-អនុបាតចំណេញធៀបនឹងមូលធន ២,៤៧%
៥-អនុបាតគំលាតចំណេញដុល ៦៩,៣២%
៦-អនុបាតគំលាតចំណេញភាព ២៨,២៦%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៦៥ រៀល.
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។