សេចក្តីលម្អិត៖
សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣២៣.៩៨៧.៤១៤.០០០រៀល ថយជាងឆ្នាំ២០១៦ចំនួន ៧.៤១៩.៨៩១.០០០រៀល ស្មើនឹង២,២៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆទសរុបចំនួន ២.៦៧០.០១២.០០០រៀល ថយចំនួន ១៨.៤៩២.៦៤០.០០០រៀល ស្មើនឹង ៨៧,៣៨% បើធៀបនឹងឆ្នាំ២០១៦។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៣៣.១៤០.៤៨០.០០០រៀល ថយចំនួន ១៨៧.៩០៩.០០០ រៀល ស្មើនឹង ០,០៦% និងមូលធនសរុប មានចំនួន ២៧៣.៣៦៣.៩៦០.០០០ រៀល ថយចំនួន ៨៣១.៦២៣.០០០ រៀល ស្មើនឹង ០,៣០% ។
សូចនករសំខាន់ៗប្រចាំឆ្នាំ២០១៧
១-អនុបាតចរន្ត: ៧,១១ដង
២-អនុបាតចរន្តលឿន: ៥,៦៥ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៨០%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,៩៨%
៥-អនុបាតគំលាតចំណេញដុល: ៨,៣៨%
៦-អនុបាតគំលាតចំណេញភាព: ០,៨២%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៦៦,៧៥ រៀល
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។