សេចក្តីលម្អិត៖
សម្រាប់ឆ្នំា២០១៧ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ៧៦.២៧៣.៧១៧ពាន់រៀល(១៨.៨៥៦.២៩៦ ដុល្លារអាមេរិក) កើនជាងឆ្នំា២០១៦ ចំនួន ១០.២០៨.១០៧ពាន់រៀល (២.៥៥៥.៨៧៤ ដុល្លារអាមេរិក) ស្មើនឹង ១៥,៤៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២១.៦៨៨.៦១៤ពាន់រៀល (៥.៣៦១.៨៣៣ដុល្លារអាមេរិក) កើនឡើងចំនួន ៥.១២២.៤២២ពាន់រៀល (១.២៧៤.៤៤៣ ដុល្លារអាមេរិក) ស្មើនឹង ៣០,៩២% បើធៀបនឹងឆ្នំា២០១៦។ ក្នុងឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៦៨០.៤៦០.៤៥៩ពាន់រៀល (១៦៨.៥៥៥.៩៧២ដុល្លារអាមេរិក) កើនឡើងចំនួន ២០.៩០៣.៥៤៥ពាន់រៀល (៥.១៧៧.៩៩០ ដុល្លារអាមេរិក) ស្មើនឹង ៣,១៧% និងមូលធនសរុបមានចំនួន ៥៤០.៣០១.៣០៩ពាន់រៀល(១៣៣.៨៣៧.៣៣២ ដុល្លារអាមេរិក) កើនឡើងចំនួន ១៩.១៥១.៦២៥ពាន់រៀល (៤.៧៤៤.០២៤ ដុល្លារអាមេរិក) ស្មើនឹង ៣,៦៧%។
សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ២,៨៦ ដង
២-អនុបាតចរន្តលឿន: ២,៨៦ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ៣,១៩ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ៤,០១ %
៥-អនុបាតគំលាតចំណេញដុល: ៦៥,៧៤ %
៦-អនុបាតគំលាតចំណេញភាព: ២៨,៤៤%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១.០៤៨,៥៥ រៀល
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។