សេចក្តីលម្អិត៖
ក្នុងឆ្នំា២០១៧ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៣៦,៨៨១,៦៣២ ពាន់រៀល ថយជាង ឆ្នំា២០១៦ ចំនួន ១,៣០៨,៨២០ ពាន់ រៀល ស្មើនឹង ៣,៤៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៦,៧៨៥,៦២៨ ពាន់រៀល កើនឡើង ចំនួន ៩៤៩,៤៥០ ពាន់រៀល ស្មើនឹង ១៦,២៧% បើធៀប នឹង ឆ្នំា២០១៦។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ២៣២,៣៦២,០១៤ ពាន់រៀល កើន ចំនួន ៥,៦៥២,១៦៤ ពាន់រៀល ស្មើនឹង ២,៤៩% និងមូលធនសរុប មានចំនួន ១៥៣,៥៤៣,០៦០ ពាន់រៀល កើនចំនួន ៧,២៣៣,១៩៣ ពាន់រៀល ស្មើនឹង ៤,៩៤% ។
សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៨.៦០ ដង
២-អនុបាតចរន្តលឿន: ៣.៤៦ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ២.៩២ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ៤.៤២ %
៥-អនុបាតគំលាតចំណេញដុល: ៧១.៥៤ %
៦-អនុបាតគំលាតចំណេញភាព: ១៨.៤០ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១១៧ រៀល
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។