សេចក្តីលម្អិត៖
ក្នុងឆ្នំា២០១៧ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ២៣២.៨៩៣.០៨៩.០០០រៀល កើនជាងឆ្នំា២០១៦ ចំនួន ៣៤.៧១៣.២១៥.០០០រៀល ស្មើនឹង ១៧,៥២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៣.០៦៧.៨២៦.០០០រៀល ថយចុះចំនួន ១៦.២០៥.២៧៨.០០០រៀល ស្មើនឹង ៣២,៨៩% បើធៀប នឹងឆ្នំា២០១៦ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន ១.៣៦២.០១១.៧៧៧.០០០រៀល កើនចំនួន ៦៤.២៨២.១៧៧.០០០រៀល ស្មើនឹង ៤,៩៥% និងមូលធនសរុបមានចំនួន ៨៣៩.១២៤.៧៨៦.០០០រៀល កើនចំនួន ១៩.១៥២.៩៩០.០០០រៀល ស្មើនឹង ២,៣៤%។សូចនករសំខាន់ៗសម្រាប់ឆ្នាំ២០១៧ មានដូចខាងក្រោម៖
១- អនុបាតចរន្ត: ២,៥៦ ដង
២- អនុបាតចរន្តលឿន: ១,៩៧ ដង
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ២,៤៩ %
៤- អនុបាតចំណេញធៀបនឹងមូលធន: ៣,៩៩ %
៥- អនុបាតគំលាតចំណេញភាព: ១៤,២០ %
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៣៨០,២១ រៀល
សម្រាប់ ឆ្នាំ២០១៨ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិចជាង ៤៦.១៤៨.៦១៣.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៧ ដូចមានក្នុងឯកសារយោង។