សេចក្តីលម្អិត៖
ក្នុងត្រីមាសទី១ ឆ្នំា២០១៨ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៤.៧៨៧.៦៧២ ពាន់រៀល ថយចុះចំនួន ១.០៧៣.៧៩៨ ពាន់រៀល ស្មើនឹង ១៨,៣២% និងខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២.២៧៦.០៦៨ ពាន់រៀល ថយចុះចំនួន ២.៣៩១.៩៤១ ពាន់រៀលស្មើនឹង ២០៦៤%បើធៀប នឹងត្រីមាសទី១ ឆ្នំា២០១៧។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ២២៨.២៨៥.៨៧៦ ពាន់រៀល ថយចុះ ចំនួន ៤.០៧៦.១៣៨ ពាន់រៀល ស្មើនឹង ១,៧៥% និងមូលធនសរុប មានចំនួន ១៤៩.៨៥៩.៧៣៦ ពាន់រៀល ថយចុះចំនួន ចំនួន ៣.៦៨៣.៣២៤ ពាន់រៀល ស្មើនឹង ២,៤០% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៦,៧៩ ដង
២-អនុបាតចរន្តលឿន: ២,៤៦ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (១,០០%)
៤-អនុបាតចំណេញធៀបនឹងមូលធន: (១,៥២%)
៥-អនុបាតគំលាតចំណេញដុល: ៥៦,៥៣%
៦-អនុបាតគំលាតចំណេញភាព: (៤៧,៥៤%)
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: (០.០៣៩ ពាន់រៀល)
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។