សេចក្តីលម្អិត៖
ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៩៣.០៦៧.៨៤៣.០០០ រៀល កើនជាងត្រីមាសទី១ ឆ្នាំ២០១៧ចំនួន ២២.៩៤២.១៥៩.០០០ រៀល ស្មើនឹង ៣២,៧២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤.០១៩.៨៩៧.០០០រៀល កើនចំនួន ២.៧៧៩.៤១២.០០០រៀល ស្មើនឹង ២២៤,០៦% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៧។ នាថ្ងៃទី៣១ ខែ មីនា ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣២០.៨៩២.៦៤៥.០០០រៀល ថយចំនួន ១២.២៤៧.៨៣៥.០០០ រៀល ស្មើនឹង ៣,៦៨% និងមូលធនសរុប មានចំនួន ២៧៤.២០៧.៥៦៤.០០០ រៀល កើនចំនួន ៨៤៣.៦០៤.០០០ រៀល ស្មើនឹង ០,៣១% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៨
១-អនុបាតចរន្ត: ៩,៤១ដង
២-អនុបាតចរន្តលឿន: ៧,១២ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,២៥%
៤-អនុបាតចំណេញធៀបនឹងមូលធន: ១,៤៧%
៥-អនុបាតគំលាតចំណេញដុល: ១១,៤១%
៦-អនុបាតគំលាតចំណេញភាព: ៤,៣២%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១០០,៥០ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។