សេចក្តីលម្អិត៖
ក្នុងត្រីមាសទី១ ឆ្នំា២០១៨ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៥៩.២៧០.៤៥៦.០០០ រៀល កើនជាងក្នុងត្រីមាសទី១ ឆ្នំា២០១៧ ចំនួន ៩.៤៨៩.៤៤៨.០០០រៀល ស្មើនឹង ១៩,០៦% និង ខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១១.២៦១.៧៦១.០០០ រៀល ដែលប្រាក់ខាតបានកើនឡើង ចំនួន៨.៤៨១.៦៤៩.000 រៀល ស្មើនឹង ៣០៥,០៨% បើធៀប នឹងត្រីមាសទី១ឆ្នាំ២០១៧។ នាថ្ងៃទី៣១ ខែមីនា ឆ្ឆ្នំា ២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំនួន ១.២៦៨.៤២១.៦៦០.០០០រៀល ថយចុះ ចំនួន ១២.០៨៨.៣៧៨.០០០រៀល ស្មើនឹង ០,៩៤% និងមូលធនសរុប មានចំនួន ៦៣៥.៣៤៨.៧៩៣.០០០រៀល ថយចុះចំនួន១១.២៦១.៧៦១.០០០ រៀល ស្មើនឹង ១,៧៤%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៣,៧៦ ដង
២-អនុបាតចរន្តលឿន: ៣,៥៨ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: -០,៨៩%
៤-អនុបាតចំណេញធៀបនឹងមូលធន: -១,៧៧%
៥-អនុបាតគំលាតចំណេញដុល: ២៦,៧៤ %
៦-អនុបាតគំលាតចំណេញភាព: -១៩,០០%
៧-ខាតក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៣១,៣០រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។