សេចក្តីលម្អិត៖
ក្នុងត្រីមាសទី១ ឆ្នំា២០១៨ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៥៤.៣៧២.២៥៤.០០០រៀល ថយចុះជាងត្រីមាសទី១ ឆ្នំា២០១៧ ចំនួន ១.៨៤១.២៥៤.០០០រៀល ស្មើនឹង ៣,២៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧.៨៥៤.២៣១.០០០រៀល ថយចុះចំនួន ៣.៤៨១.៤១៧.០០០រៀល ស្មើនឹង ៣០,៧១% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០១៧។ នាថ្ងៃទី៣១ ខែមីនា ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៣៨៧.៧០៧.២៤៨.០០០រៀល កើនចំនួន ២៥.៦៩៥.៤៧១.០០០រៀល ស្មើនឹង ១,៨៩% និងមូលធនសរុបមានចំនួន ៨៣៣.៥៨៥.១៤៩.០០០រៀល ថយចុះចំនួន ៥.៥៣៩.៦៣៧.០០០រៀល ស្មើនឹង ០,៦៦%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១- អនុបាតចរន្ត:២,០៨ ដង
២- អនុបាតចរន្តលឿន: ១,៤៨ ដង
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:០,៥៧ %
៤- អនុបាតចំណេញធៀបនឹងមូលធន: ០,៩៤ %
៥- អនុបាតគំលាតចំណេញភាព: ១៤,៤៥ %
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៩០,៣១ រៀល
សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៨ រ.ទ.ស.ភ រំពឹងថានឹងទទួលបានប្រាក់ចំណេញពិត មិនតិច ជាង ១១.៥៣៧.១៥៣.០០០រៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។