សេចក្តីលម្អិត៖
ក្នុងត្រីមាសទី២ ឆ្នំា២០១៨ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៨.៦៤០.៤៩៤ ពាន់រៀល កើនជាងត្រីមាសទី២ ឆ្នំា២០១៧ ចំនួន ៤.៩៥៣.៤៦៧ ពាន់រៀល ស្មើនឹង ១៣៤,៣៥% និង ខាត សុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២.១៩១.១៥២ ពាន់រៀល ថយចុះចំនួន ២៧១.២២៧ ពាន់រៀលស្មើនឹង ១១.០១% បើធៀប នឹងត្រីមាសទី២ ឆ្នំា២០១៧ ។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ២៤៣.២០៨.៧៣៤ ពាន់រៀល កើនឡើង ចំនួន ១០.៨៤៦.៧២០ ពាន់រៀល ស្មើនឹង ៤,៦៧%និងមូលធនសរុប មានចំនួន ១៥០.០២៨.៨៧៦ ពាន់រៀល ថយចុះ ចំនួន ចំនួន ៣.៥១៤.១៨៤ ពាន់រៀល ស្មើនឹង ២,២៩% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៤,១៣ ដង
២-អនុបាតចរន្តលឿន: ១,៦២ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (០,៩០%)
៤-អនុបាតចំណេញធៀបនឹងមូលធន: (១,៤៦%)
៥-អនុបាតគំលាតចំណេញដុល: ៦០,៨៧%
៦-អនុបាតគំលាតចំណេញភាព: (២៥,៣៦%)
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: (០.០៣៨ ពាន់រៀល)។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។