សេចក្តីលម្អិត៖ ក្នុងត្រីមាសទី២ ឆ្នំា២០១៨ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៧០.១០៧.៧៥៦.០០០ រៀល កើនជាងក្នុងត្រីមាសទី២ ឆ្នំា២០១៧ ចំនួន១៥.៧២៧.៦១០.០០០រៀល ស្មើនឹង ២៨,៩២% និង ចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៨.៩០៤.៤៤៥.០០០ រៀល ដែលប្រាក់ចំនេញបានកើនឡើងចំនួន ១៨.៤១៥.៧៦៦.000 រៀល ស្មើនឹង ៣.៧៦៨,៤៨% បើធៀបនឹងត្រីមាសទី២ឆ្នាំ២០១៧ និងមានលទ្ធផលលម្អិតសរុប១៧.២២៣.៦៩៥.០០០ រៀល ។
នាថ្ងៃទី៣0 ខែមិថុនា ឆ្ឆ្នំា ២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំនួន ១.៣០៦.៩៨៧.១២៦.០០០រៀល កើនឡើង ចំនួន ២៦.៤៧៧.០៨៨.០០០រៀល ស្មើនឹង ២,០៧% និងមូលធនសរុប មានចំនួន ៦៥២.៥៧២.៤៨៨.០០០រៀល កើនឡើងចំនួន៥.៩៦១.៩៣៤.០០០ រៀល ស្មើនឹង ០,៩២%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៨ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត: ២,៧៣ ដង ២-អនុបាតចរន្តលឿន: ២,៥៨ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៤៥% ៤-អនុបាតចំណេញធៀបនឹងមូលធន: ២,៩០% ៥-អនុបាតគំលាតចំណេញដុល: ២១,០៥ % ៦-អនុបាតគំលាតចំណេញភាព: ២៦,៩៦% ៧-ខាតក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២២០,៤០រៀល។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។