សេចក្តីលម្អិត៖
ក្នុងត្រីមាសទី២ ឆ្នាំ២០១៨ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៩៦.៦៦៤.៨៧៧.០០០រៀល ថយជាងត្រីមាសទី២ ឆ្នាំ២០១៧ ចំនួន ៥.២១២.០៦៣.០០០ រៀល ស្មើនឹង ៥,១២% និង ខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.៥២៥.៨០៣.០០០រៀល ថយចំនួន ៧.៣៣៣.៥២២.០០០រៀល ស្មើនឹង ១៩២,៦០% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៧។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៩១.៣១៥.៦៦០.០០០រៀល កើនចំនួន ១៧.៩៦៤.៨០៣.០០០រៀល ស្មើនឹង ១០,៣៦% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ១.២៦៧.៦៤០.០០០រៀល ថយចំនួន ៣.៨០៤.៤០៨.០០០រៀល ស្មើនឹង ៧៥,០១% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ នាថ្ងៃទី៣០ ខែ មិថុនា ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៣១.៧៦៩.៣៦៣.០០០រៀល ថយចំនួន ១.៣៤៤.១១៧.០០០ រៀល ស្មើនឹង ០,៤០% និងមូលធនសរុប មានចំនួន ២៧៦.០៥០.៧៩៥.០០០ រៀល កើនចំនួន ២.៦៨៦.៨៣៥.០០០ រៀល ស្មើនឹង ០,៩៨% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៨
១-អនុបាតចរន្ត :៧,៣៤ដង
២-អនុបាតចរន្តលឿន: ៥,០៧ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (១,០៦)%
៤-អនុបាតចំណេញធៀបនឹងមូលធន: (១,២៨)%
៥-អនុបាតគំលាតចំណេញដុល: ២,៤៦%
៦-អនុបាតគំលាតចំណេញភាព : (៣,៦៥)%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: (៨៨,១៥) រៀល។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។