សេចក្តីលម្អិត៖
ក្នុងត្រីមាសទី២ ឆ្នំា២០១៨ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៦២.៦០២.៤១៨.០០០រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០១៧ ចំនួន ២.៣៥៩.៩៥៨.០០០រៀល ស្មើនឹង ៣,៩២% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៩.៧១៨.៧៨៤.០០០រៀល កើនឡើងចំនួន ១៦.៤៨៥.២៧៨.០០០រៀល ស្មើនឹង ៥០៩,៨៣% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៧។ សម្រាប់រយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ រ.ទ.ស.ភ មានចំណូលសរុបចំនួន ១១៥.៨១៩.០៦១.០០០រៀល កើនចំនួន ៥៩០.៨៧៦.០០០រៀល ស្មើនឹង ០,៥១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៧.៥៧៣.០១៥.០០០រៀល កើនឡើងចំនួន ១៣.០០៣.៨៦១.០០០រៀល ស្មើនឹង ៨៩,២៦% បើធៀបនឹងរយៈពេល០៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៧។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៤២៣.៣៣៨.៧៩០.០០០រៀល កើនចំនួន ៦១.៣២៧.០១៣.០០០រៀល ស្មើនឹង ៤,៥០% និងមូលធនសរុបមានចំនួន ៨៥៣.៣០៣.៩៣៣.០០០រៀល កើនឡើងចំនួន ១៤.១៧៩.១៤៧.០០០រៀល ស្មើនឹង ១,៦៩%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១- អនុបាតចរន្ត: ២,០០ ដង
២- អនុបាតចរន្តលឿន: ១,៣២ ដង
៣- អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៤០ %
៤- អនុបាតចំណេញធៀបនឹងមូលធន: ២,៣៤ %
៥- អនុបាតគំលាតចំណេញភាព: ៣១,៥០ %
៦- ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២២៦,៧២ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។
បានបង្ហោះនៅថ្ងៃទី 16-Aug-2018
PPWSA_2nd Quarterly Report_2018_KH.pdf
សេចក្តីជូនដំណឹងអំពីការស្នើសុំដកសមាជិកភាពរបស់ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី.pdf