សេចក្តីលម្អិត៖
ក្នុងត្រីមាសទី២ ឆ្នំា២០១៨ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មចំនួន ១៨.៨៨៧.៦៩៩ពាន់រៀល កើនឡើងចំនួន ២.០៩៧.២៥១ពាន់រៀលស្មើនឹង ១២,៤៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤.២១៦.៧០៤ ពាន់រៀលកើនឡើងចំនួន ៧៦២.៦៨៦ពាន់រៀលស្មើនឹង ២២,០៨% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០១៧។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មចំនួន ៣៧.៥៧៥.៩១២ពាន់រៀលកើនឡើងចំនួន ៤.២៥០.១៣៨ពាន់រៀលស្មើនឹង ១២,៧៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨.៧៩៥.២៦៣ពាន់រៀលកើនឡើងចំនួន ១.៩៩៤.០១៣ពាន់រៀលស្មើនឹង ២៩,៣២% ធៀបនឹងរយៈពេល៦ខែគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៦៨៧.១៣៣.៤៣៥ពាន់រៀលកើនឡើងចំនួន ៦.៦៧២.៩៧៦ពាន់រៀលស្មើនឹង ០,៩៨% និងមូលធនសរុបមានចំនួន ៥៥០.៣៩៩.៦៩៥ពាន់រៀលកើនឡើងចំនួន ១០.០៩៨.៣៨៦ពាន់រៀលស្មើនឹង ១,៨៧% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៣,៦១ ដង
២-អនុបាតចរន្តលឿន: ៣,៦១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៦១ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,៧៧ %
៥-អនុបាតគំលាតចំណេញដុល: ៦៤,២១ %
៦-អនុបាតគំលាតចំណេញភាព: ២២,៣៣ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២០៨,៦៥ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។