សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៣ ឆ្នំា២០១៨ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មចំនួន ២៤.០៣៧.១៤៦ពាន់រៀល កើនជាងត្រីមាសទី៣ ឆ្នំា២០១៧ ចំនួន ២៩៥.៧៧៤ពាន់រៀលស្មើនឹង ១,២៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៥.៤០២.៥០៤ពាន់រៀលកើនឡើងចំនួន ៥.៧៧៤.៦៨៣ពាន់រៀលស្មើនឹង ៥៩,៩៨% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០១៧។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មចំនួន ៦១.៦១៣.០៥៨ពាន់រៀលកើនឡើងចំនួន ៤.៥៤៥.៩១២ពាន់រៀល ស្មើនឹង ៧,៩៧% ធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៤.១៩៧.៧៦៧ពាន់រៀលកើនឡើងចំនួន ៧.៧៦៨.៦៩៦ពាន់រៀល ស្មើនឹង ៤៧,២៩% ធៀបនឹងរយៈពេល៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៧៥៧.៩៣៧.៨០៤ពាន់រៀល កើនឡើងចំនួន ៧៧.៤៧៧.៣៤៥ពាន់រៀលស្មើនឹង ១១,៣៩% និងមូលធនសរុបមានចំនួន ៥៦៨.៥២១.៦១៥ពាន់រៀលកើនឡើងចំនួន ២៨.២២០.៣០៦ពាន់រៀល ស្មើនឹង ៥,២២% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៦,៩៦ ដង
២-អនុបាតចរន្តលឿន: ៦,៩៦ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ២,០៣ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ២,៧១ %
៥-អនុបាតគំលាតចំណេញដុល: ៦៧,៧៣ %
៦-អនុបាតគំលាតចំណេញភាព: ៦៤,០៨ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៧៤៦,២៧ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។