សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៣៧.៧៧៨.៧៩០.០០០រៀល កើនជាងត្រីមាសទី៣ ឆ្នាំ២០១៧ ចំនួន ៥៦.៦២៨.៣០៤.០០០ រៀល ស្មើនឹង ៦៩,៧៨% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.៥០៧.៤៥៨.០០០រៀល ថយចំនួន ១.៧១៤.១២១.០០០រៀល ស្មើនឹង ៣២,៨៣% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៧។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៣៣០.៣១៧.៨១៦.០០០រៀល កើនចំនួន ៧៧.០៩០.៤៨៧.០០០រៀល ស្មើនឹង ៣០.៤៤% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន៤.៧៨៣.២០៥.០០០រៀល ថយចំនួន ៥.៤៧៣.១៤០.០០០រៀល ស្មើនឹង ៥៣,៣៦% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៧។ នាថ្ងៃទី៣០ ខែ កញ្ញា ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៦២.១៥១.៥៨៧.០០០រៀល កើនចំនួន ២៩.០១១.១០៧.០០០ រៀល ស្មើនឹង ៨,៧១% និងមូលធនសរុប មានចំនួន ២៧៨.៨៦៨.២៥៧.០០០ រៀល កើនចំនួន ៥.៥០៤.២៩៧.០០០ រៀល ស្មើនឹង ២,០១% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៨
១-អនុបាតចរន្ត: ៤,០៦ដង
២-អនុបាតចរន្តលឿន: ២,៤៤ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៩៧%
៤-អនុបាតចំណេញធៀបនឹងមូលធន: ១,២៦%
៥-អនុបាតគំលាតចំណេញដុល: ៨,១១%
៦-អនុបាតគំលាតចំណេញភាព: ២,៥៥%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៨៧,៦៩ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។