សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៣ ឆ្នំា២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៧០.៧៥៦.១១៤.០០០ រៀល កើនជាងត្រីមាសទី៣ ឆ្នំា២០១៧ ចំនួន១០.៣៦២.៤៣២.០០០ រៀល ស្មើនឹង ១៧,១៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២០.១៩៥.៥២៤.០០០ រៀល កើនជាងត្រីមាសទី៣ ឆ្នាំ២០១៧ ចំនួន ៤.៣៨៩.០២០.០០០ រៀល ស្មើនឹង ២៧,៧៧% ។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២០០.១៣៤.៣២៦.០០០ រៀល កើនចំនួន ៣៥.៥៧៩.៤៩១.០០០ រៀល ស្មើនឹង ២១,៦២% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៩.៥១៨.៩៥៨.០០០ រៀល កើនឡើងចំនួន ១៦.០០៣.៩០៩.០០០ រៀល ស្មើនឹង ១១៨,៤២% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣០៣.០៨៧.១៦៨.០០០រៀល កើនឡើងចំនួន ២២.៥៧៧.១៣០.០០០រៀល ស្មើនឹង ១,៧៦% និងមូលធនសរុប មានចំនួន ៦៦៣.៨៤៩.៣៧០.០០០រៀល កើនឡើងចំនួន១៧.២៣៨.៨១៦.០០០ រៀល ស្មើនឹង ២,៦៧%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៣,៤១ ដង
២-អនុបាតចរន្តលឿន: ៣,២២ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៥៥%
៤-អនុបាតចំណេញធៀបនឹងមូលធន: ៣,០៤%
៥-អនុបាតគំលាតចំណេញដុល: ២១,៣៤%
៦-អនុបាតគំលាតចំណេញភាព: ២៨,៥៤%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២៣៥,៤៦ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។