សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៣ ឆ្នំា២០១៨ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៥.៨២២.៧៤៤ ពាន់រៀល ថយចុះជាងត្រីមាសទី៣ ឆ្នំា២០១៧ ចំនួន ៨.១៩៣.៦៥៣ ពាន់រៀល ស្មើនឹង ៥៨,៤៦% និង ខាត សុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤.៤៩២.៨០៩ ពាន់រៀល ថយចុះចំនួន ៩.៥៣៦.៣១៨ ពាន់រៀលស្មើនឹង ១៨៩,០៨១% បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០១៧ ។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៣០៨.៤៤៩.៨៨៨ ពាន់រៀល កើនឡើង ចំនួន ៧៦.០៨៧.៨៧៤ ពាន់រៀល ស្មើនឹង ៣២,៧៥%និងមូលធនសរុប មានចំនួន ១៤៤.៨៤១.៨១៤ ពាន់រៀល ថយចុះ ចំនួន ៨.៧០១.២៤៦ ពាន់រៀល ស្មើនឹង ៥,៦៦% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ១.៩៣ដង
២-អនុបាតចរន្តលឿន: ១.១១ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (១.៤៦%)
៤-អនុបាតចំណេញធៀបនឹងមូលធន: (៣.១០%)
៥-អនុបាតគំលាតចំណេញដុល: ៥១.៣៥%
៦-អនុបាតគំលាតចំណេញភាព: (៧៧.១៦%)
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: (០.០៧៨ ពាន់រៀល)
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។