សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៤ ឆ្នំា២០១៨ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មចំនួន ២២.២១១.១៨៦ពាន់រៀល (៥.៤៨៧.២៥៦ដុល្លារអាមេរិក) កើនជាងត្រីមាសទី៤ ឆ្នំា២០១៧ ចំនួន ៣.០០៤.៦១៥ពាន់រៀល (៧២៨.៥៧៥ ដុល្លារអាមេរិក) ស្មើនឹង ១៥,៦៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨.៥៦៩.៧១៩ពាន់រៀល (២.១១៧.១១៦ដុល្លារអាមេរិក) កើនឡើងចំនួន ៣.៣១០.១៧៦ពាន់រៀល (៨១៣.៨៤៨ដុល្លារអាមេរិក) ស្មើនឹង ៦២,៩៤% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០១៧។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មចំនួន ៨៣.៨២៤.២៤៤ពាន់រៀល (២០.៧២២.៩២៨ដុល្លារអាមេរិក) កើនឡើងចំនួន ៧.៥៥០.៥២៧ពាន់រៀល (១.៨៦៦.៦៣២ដុល្លារអាមេរិក) ស្មើនឹង ៩,៩០% ធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣២.៧៦៧.៤៨៦ពាន់រៀល (៨.១០០.៧៣៨ដុល្លារអាមេរិក) កើនឡើងចំនួន ១១.០៧៨.៨៧២ពាន់រៀល (២.៧៣៨.៩០៥ដុល្លារអាមេរិក) ស្មើនឹង ៥១,០៨% ធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៧៥១.៨៨៦.៧០៥ពាន់រៀល (១៨៧.១២៩.៥៩៣ដុល្លារអាមេរិក) កើនឡើងចំនួន ៧១.៤២៦.២៤៦ពាន់រៀល (១៨.៥៧៣.៦២១ដុល្លារអាមេរិក) ស្មើនឹង ១០,៥០% និងមូលធនសរុបមានចំនួន៥៦៦.៣៨៦.១២៨ពាន់រៀល (១៤០.៩៦២.២០២ដុល្លារអាមេរិក) កើនឡើងចំនួន ២៦.០៨៤.៨១៩ពាន់រៀល (៧.១២៤.៨៧០ដុល្លារអាមេរិក) ស្មើនឹង ៤,៨៣% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ៤,៨៤ ដង
២-អនុបាតចរន្តលឿន ៤,៨៤ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,១៦ %
៤-អនុបាតចំណេញធៀបនឹងមូលធន ១,៥៣ %
៥-អនុបាតគំលាតចំណេញដុល ៦៥,២២ %
៦-អនុបាតគំលាតចំណេញភាព ៣៩,១០ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៤១៩,៩១ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។