សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៤ ឆ្នំា២០១៨ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៩១.២៤៦.៤១០.០០០រៀល កើនឡើងជាងត្រីមាសទី៤ ឆ្នំា២០១៧ ចំនួន ២៦.៩៦៣.១១៣.០០០រៀល ស្មើនឹង ៤១,៩៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៤២.៥៨១.០៨២.០០០រៀល កើនឡើងចំនួន ៣២.០៦៧.២៨៦.០០០រៀល ស្មើនឹង ៣០៥% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០១៧ ។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ រ.ទ.ស.ភ មានចំណូលសរុបចំនួន ២៦៥.០៩៣.២៩៣.០០០រៀល កើនចំនួន ៣២.២០០.២០៤.០០០រៀល ស្មើនឹង ១៣,៨៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧៧.៣៩១.២៨៥.០០០រៀល កើនឡើងចំនួន ៤៤.៣២៣.៤៥៩.០០០រៀល ស្មើនឹង ១៣៤,០៤% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៧។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ រ.ទ.ស.ភ មានចំនួន ១.៤៤៩.២០៤.៨១៤.០០០រៀល កើនឡើងចំនួន ៨៧.១៩៣.០៣៧.០០០រៀល ស្មើនឹង ៦,៤០% និងមូលធនសរុបមានចំនួន ៩០៣.១២២.២០៣.០០០រៀល កើនឡើងចំនួន ៦៣.៩៩៧.៤១៧.០០០រៀល ស្មើនឹង ៧,៦៣%។
សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩ រ.ទ.ស.ភ រំពឹងថានឹងផលិតទឹកស្អាតចំនួន ៥០.៨៣៧.០០០ម៣ ពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៦៧.៧០០ម៉ែត្រ និងបង្កើនអតិថិជនថ្មីចំនួន ៥.៤០០បណ្តាញ ដោយរំពឹងថានឹងទទួលបានចំណូលប្រមាណ ៥៩.៨ ប៊ីលានរៀល និងចំណាយសរុបចំនួន ៤៩.៥ ប៊ីលានរៀល ដូចដែលក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលបានអនុម័ត។
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។