សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៤ ឆ្នាំ២០១៨ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៥៦.២៣០.៧៥១.០០០រៀល កើនជាងត្រីមាសទី៤ ឆ្នាំ២០១៧ ចំនួន ៨៤.៥៥៥.២៣២.០០០ រៀល ស្មើនឹង ១១៧,៩៧% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.០៦១.៤២៨.០០០រៀល កើនចំនួន ៨.៦៥២.១៩៧.០០០រៀល ស្មើនឹង ១១៣,៩៨% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៧។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៤៨២.៧៥៤.៥៩៨.០០០រៀល កើនចំនួន ១៥៨.២៨៩.២១១.០០០រៀល ស្មើនឹង ៤៨.៧៨% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន៥.៧៨៩.៦៩៧.០០០រៀល កើនចំនួន ៣.១៤១.៨៤៤.០០០រៀល ស្មើនឹង ១១៨,៦៦% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥៩.៨០៦.៥៩៧.០០០រៀល កើនចំនួន ២៦.៦៦៦.១១៧.០០០ រៀល ស្មើនឹង ៨% និងមូលធនសរុប មានចំនួន ២៧៦.៧២៦.៦៥៧.០០០ រៀល កើនចំនួន ៣.៣៦២.៦៩៧.០០០ រៀល ស្មើនឹង ១,២៣% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៨
១-អនុបាតចរន្ត: ៤,០៦ដង
២-អនុបាតចរន្តលឿន: ២,៦៩ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,២៩%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,៣៨%
៥-អនុបាតគំលាតចំណេញដុល: ៦,១៤%
៦-អនុបាតគំលាតចំណេញភាព: ០,៦៨%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ២៦,៥៤ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។