សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៤ ឆ្នំា២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៧៥.៤៤១.៣១៩.០០០ រៀល កើនជាងក្នុងត្រីមាសទី៤ ឆ្នំា២០១៧ ចំនួន១២.៥៩៨.៣១៩.០០០ រៀល ស្មើនឹង ២០.០៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១២.៧៤៤.២១៤.០០០រៀល កើនឡើងចំនួន ១.១១៩.៩៤៧.០០០ រៀល ស្មើនឹង ៩,៦៣%។ សម្រាប់រយៈពេល ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៧៥.៥៧៥.៦៤៥.០០០ រៀល កើនចំនួន៤៨.១៧៧.៨១០.០០០ រៀល ស្មើនឹង ២១,១៩% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៤២.២៦៣.១៧២.០០០រៀល កើនឡើងចំនួន១៧.១២៣.៨៥៦.០០០ រៀល ស្មើនឹង ៦៨,១២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣២៨.១៩០.៤៨៨.០០០រៀល កើនឡើង ចំនួន ៤៧.៦៨០.៤៥០.០០០រៀល ស្មើនឹង ៣,៧២% និងមូលធនសរុប មានចំនួន ៦៧០.៤១១.៨៣៤.០០០រៀល កើនឡើងចំនួន ២៣.៨០១.២៨០.០០០ រៀល ស្មើនឹង ៣,៦៨%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ៣,៣៣ ដង
២-អនុបាតចរន្តលឿន: ៣,១៣ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,៩៦%
៤-អនុបាតចំណេញធៀបនឹងមូលធន: ១,៩០%
៥-អនុបាតគំលាតចំណេញដុល: ២៥,៥៣%
៦-អនុបាតគំលាតចំណេញភាព: ១៦,៨៩%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៤៨,៥៨ រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។