សេចក្តីលម្អិត៖
ក្នុងត្រីមាសទី៤ ឆ្នំា២០១៨ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៤០.៣៣៨.៣០៩ ពាន់រៀល កើនឡើងជាងត្រីមាសទី៤ ឆ្នំា២០១៧ ចំនួន ២៦.៩៦១.៨៧៥ ពាន់រៀល ស្មើនឹង ២០១,៥៦% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២០.៦០៨.០២៩ ពាន់រៀល កើនឡើងចំនួន ១៦.៨២៨.៣៣១ពាន់រៀលស្មើនឹង ៤៤៥,២៣% បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០១៧ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៣៤៩.៥៥៦.១៣៧ ពាន់រៀល កើនឡើង ចំនួន ១១៧.១៩៤.១២៣ ពាន់រៀល ស្មើនឹង ៥០,៤៤%និងមូលធនសរុប មានចំនួន ២០២.៧៦២.២៨៧ ពាន់រៀល កើនឡើង ចំនួន ៤៩.២១៩.២២៧ ពាន់រៀល ស្មើនឹង ៣២,០៥% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៨ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ២.៩០ដង
២-អនុបាតចរន្តលឿន: ១.៣៣ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ៥.៩០%
៤-អនុបាតចំណេញធៀបនឹងមូលធន: ១០.១៦%
៥-អនុបាតគំលាតចំណេញដុល: ៦៨.៦៥%
៦-អនុបាតគំលាតចំណេញភាព: ៥១.០៩%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ០.៣៣៦ ពាន់រៀល
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។