ព័ត៌មាន: សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៤៨២.៧៥៤.៥៩៨.០០០រៀល កើនជាងឆ្នាំ២០១៧ ចំនួន ១៥៨.៧៦៧.១៨៤.០០០រៀល ស្មើនឹង៤៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆទសរុបចំនួន ៥.៧៨៩.៦៩៦.០០០រៀល កើនចំនួន ៣.១១៩.៦៨៤.០០០រៀល ស្មើនឹង ១១៦,៨៤% បើធៀបនឹងឆ្នាំ២០១៧។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០១៨ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥៩.៨០៦.៥៩៧.០០០រៀល កើនចំនួន ២៦.៦៦៦.១១៧.០០០ រៀល ស្មើនឹង ៨% និងមូលធនសរុប មានចំនួន ២៧៦.៧២៦.៦៥៧.០០០ រៀល កើនចំនួន ៣.៣៦២.៦៩៧.០០០ រៀល ស្មើនឹង ១,២៣% ។ ◀
សូចនករសំខាន់ៗប្រចាំឆ្នាំ២០១៨
១-អនុបាតចរន្ត:៤,០៥ដង
២-អនុបាតចរន្តលឿន: ២,៦៨ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៦១%
៤-អនុបាតចំណេញធៀបនឹងមូលធន: ២,០៩%
៥-អនុបាតគំលាតចំណេញដុល: ៦,៩៩%
៦-អនុបាតគំលាតចំណេញភាព: ១,២០%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១៤៤,៧៤ រៀល
សូមអានរបាយការណ៍ប្រចាំឆ្នាំ២០១៨ ដូចមានក្នុងឯកសារយោង។